ឆ្លុះបញ្ចាំង
សម្រាប់ឆ្នាំថ្មី
កូនសៀវភៅតូចនេះនឹងណែនាំអ្នកពីការឆ្លុះបញ្ចាំង
ពីដំណើរជីវិតនៃឆ្នាំចាស់ និងរៀបចំខ្លួនសម្រាប់ឆ្នាំថ្មី






តើជីវិតអ្នកវិលជុំ
ឬក៏វិលឡើង?
“កំណត់ហេតុឆ្លងឆ្នាំ” ជាសៀវភៅតូចមួយ ដែលជួយអ្នកឆ្លុះបញ្ចាំង ពីដំណើរជីវិតខ្លួន ដើម្បីអាចយល់ពីឆ្នាំនេះ និងធ្វើខ្លួនឱ្យកាន់តែរួចរាល់សម្រាប់ឆ្នាំថ្មី។ នៅក្នុងឆ្នាំថ្មីខាងមុខនេះ គួរណាឆ្ពោះទៅរកអ្វីមួយថ្មី ជាជាងអ្វីមួយចាស់។
ជីវិតយើងនៅជាប់មួយកន្លែង ហាក់ដូចជារង្វិលជុំនៃវដ្ដមួយ នៅពេលដែលយើងមិនធ្វើការឆ្លុះបញ្ចាំង។ រឿងដែលយើងជួបប្រទះ និងកំហុសដែលយើងសាង គឺនៅតែដដែលៗ។ នេះហើយជាជីវិតវិលជុំ។
រីឯជីវិតវិលឡើងវិញ ជាការសិក្សាពីដំណើរជីវិតខ្លួន ដូចនេះយើងអាចមើលឃើញមេរៀន យល់ពីខ្លួនឯង និងអាចធ្វើការសម្រេចចិត្តល្អ សម្រាប់ជំហាន់ខាងមុខ។ នេះហើយជាជីវិតវិលឡើងទៅលើ។
គោលបំណងនៃកំណត់ហេតុឆ្លងឆ្នាំមួយនេះ គឺដើម្បីអ្នកឱ្យវិលឡើង និងវិវត្តខ្លួនទៅមុខ ជាជាងស្ថិតនៅជាប់គាំងនៅកន្លែងដដែល។ ឆ្នាំថ្មី លទ្ធផលថ្មី លុះត្រាតែយើងយល់ស្នាមជើងយើងនាដំណើរនៃឆ្នាំចាស់។ ដល់តែយើងអាចលាចេញពីឆ្នាំចាស់បានទាំងស្រុង ទើបយើងអាចសួស្តីឆ្នាំថ្មី ក្នុងនាមជាមនុស្សម្នាក់មួយថ្មីបាន។

