មាតិកាអប់រំ

ចាប់ផ្តើមជាមួយរៀនរស់
ដោយឥតគិតថ្លៃ និងឥតមានពាណិជ្ជកម្ម។

គោលបំណងរបស់យើងគឺដើម្បីសង្គម
ដូច្នេះបានជាប៉ុន្មានឆ្នាំតាំងពីការចាប់ផ្តើមដំបូងមកម្ល៉េះ
យើងមានជាការចែករំលែកជាមាតិកាជាច្រើន
សម្រាប់លើកស្ទួយកម្រិតការគិតត្រិះរិះនៃសង្គមយើង
ទៅលើជីវិត ខ្លួនឯង និងសុភមង្គល។

Rean Ruos Podcasts

នេះជាផតខាស់អប់រំ ដែលផ្តោតទៅលើចំណេះដឹងជីវិតដ៏សំខាន់ៗ ដែលសាលាភាគច្រើនភ្លេចបង្រៀន។

ចំណុចពិសេសនៃរៀនរស់ផតខាស់គឺខ្លីហើយខ្លឹម។ ហើយជាជាងគ្រាន់តែចែករំលែកចំណេះដឹង ពុទ្ធិក៏ពង្រឹងនូវសមត្ថភាពនៃការគិតត្រិះរិះ ជាមួយនឹងទស្សនៈថ្មី និងស៊ីជម្រៅ។ មិត្តអ្នកស្តាប់តែងតែថាផតខាស់នេះចាក់ចំចំណុច ទាំងមិនស៊ីពេល និងថែមទាំងជម្រុញឱ្យពួកគាត់អនុវត្តជាក់ស្តែង ដើម្បីមើលឃើញការប្រែប្រួលក្នុងជីវិតខ្លួនបានភ្លាមៗ។

សូរសំឡេងមិត្តអ្នកស្តាប់

"ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។"

"ចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។"

"បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។"

"ផតខាស់នេះធ្វើឱ្យខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។"

"អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។"

"ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”