Rean Ruos Podcast

ចូលរួមជាមួយខ្ញុំបាទនៅក្នុង ”Rean Ruos Podcast” (រៀនរស់ផតខាស់) ក្នុងការចែករំលែកអំពីចំណេះដឹងជីវិត ដែលផ្អែកលេីទស្សនវិជ្ជា ចិត្តវិទ្យា និង វិទ្យាសាស្ត្រ ដែលទាក់ទងពីប្រធានបទជាច្រើនទាក់ទងដូចជា ភាពរីករាយ សុខភាព ចិត្តរឹងមាំ ផលិតភាព របៀបរៀន អាជីព...។ល។

Listen on:

  • Apple Podcasts
  • Podbean App
  • Spotify
  • Amazon Music
  • iHeartRadio
  • PlayerFM
  • Samsung
  • Podchaser
  • BoomPlay

Episodes

Tuesday Apr 09, 2024

តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។  មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ អ្នកមិនគួរមើលរំលងនូវជំនាញទាំងនេះឡើយ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Mar 20, 2024

ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង ដែលផ្តោតទៅលើការសម្រេចសកម្មភាពប្រចាំថ្ងៃ។ ទៅតាមភាពញឹកញាប់នៃសកម្មភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងមានវឌ្ឍនភាពទៅមុខ ហើយជាពិសេសនឹងប្រែប្រួលជាមនុស្សម្នាក់មួយថ្មី។ ដើម្បីយល់បន្ថែម តោះចូលរួមស្តាប់ទាំងអស់គ្នា។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Feb 28, 2024

ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ និងការកត់ត្រា។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីវិធីកសាងការគិតត្រិះរិះដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Feb 21, 2024

ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Jan 24, 2024

ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។
ការដែលយើងចេះឆ្លើយ "ទេ" កាន់តែច្រើន យើងនឹងសល់ពេលកាន់តែច្រើនសម្រាប់កិច្ចការដែលយើងគិតថាសំខាន់ សកម្មភាពដែលយើងចូលចិត្ត និងក្រុមមនុស្សដែលស្រលាញ់់។ រៀនកំណត់កាលវិភាគខ្លួនទៅតាមជីវិតមួយដែលខ្លួនចង់មាន ជាជាងរស់ទៅតាមកាលវិភាគនៃជីវិតអ្នកដទៃ។ តោះ រៀនរស់ទាំងអស់គ្នា សម្រាប់បង្កើតភាពក្លាហានក្នុងការឆ្លើយ "ទេ!"។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Jan 17, 2024

អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ យើងមិនអាចឱ្យគាត់សម្រេចចិត្តលើសេចក្តីសុខនៃជីវិតយើងឡើយ។
ទំនួលខុសត្រូវផ្តល់នូវអំណាចសម្រាប់គ្រប់គ្រងជីវិតយើង។ ការគេចវេះទំនួលខុសត្រូវនឹងធ្វើឱ្យជីវិតយើងមានភាពពិបាកជាច្រើន។ ជាជាងចៀសវាង យើងត្រូវប្រឈមមុខនឹងតួនាទីនិងភារៈកិច្ចរបស់ខ្លួន។ តោះស្តាប់ទាំងអស់គ្នាសម្រាប់ការយល់បន្ថែមពីទំនួលខុសត្រូវយើងទៅលើជម្រើស អំពើ ពាក្យសម្តី និងស្ថានភាពជីវិតយើង។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Jan 10, 2024

មិនថាគោលដៅយើងជាអ្វី ការរៀនរស់ជាចម្លើយ។ គម្លាតរវាងយើងជាមួយនឹងគោលដៅយើងជាសមត្ថភាពរបស់យើងនោះហើយ។ កាលដែលយើងចង់កែប្រែជីវិតយើង យើងក៏ត្រូវកែប្រែខ្លួនយើងដូចគ្នាដែរ។
ចៀសជាងគ្រាន់តែខំ ប៉ុន្តែខំឱ្យបានប្រសើរជាងមុន ដោយលូតលាស់ក្លាយជាមនុស្សម្នាក់ដែលពូកែ។ ពេលដែលយើងពូកែជាងមុន យើងក៏មានឥទ្ធិពលខ្លាំងជាមុនទៅលើស្ថានភាពជីវិត និងរាល់អ្វីដែលយើងចង់សម្រេច។ ដោយហេតុនោះ រាល់វេលានៃការខំនឹងផ្តល់នូវផលកាន់តែធំ។ តោះស្តាប់វគ្គនេះទាំងអស់គ្នា សម្រាប់ការយកការរៀនរស់ជាវិធីធ្វើដំណើរសម្រាប់ជីវិតយើង។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Jan 03, 2024

គ្មានអ្វីថ្មីសម្រាប់ឆ្នាំថ្មីនោះទេ ប្រសិនបើយើងរក្សាខ្លួនជាមនុស្សដដែល។ បើយើងចង់បានលទ្ធផលមួយថ្មី យើងក៏ត្រូវកែប្រែខ្លួនយើងជាថ្មីដូចនោះដែរ។ ការចូលមកឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតចាស់ (ជាពិសេសផ្នត់គំនិតដែលមិនកើតការ) នឹងកំណត់ការលូតលាស់ និងការសម្រេចគោលដៅយើងនៅខាងមុខ។
ការចាប់ផ្តើមជាថ្មីតម្រូវឱ្យយើងជម្រះនូវគំនិតចាស់ៗ ដែលលែងមានប្រយោជន៌សម្រាប់ជីវិតយើង។ ពេលដែលយើងចាប់ផ្តើមពីចំណុចសូន្យម្តងទៀត យើងនឹងស្វាគមន៌នូវការលូតលាស់ និងឱកាសជាច្រើន ដែលយើងមិនធ្លាប់មានពីមុន។ នៅពេលនោះ យើងនឹងអាចក្លាយជាមនុស្សម្នាក់មួយថ្មី ជាមួយនឹងលទ្ធផលថ្មី សម្រាប់ឆ្នាំថ្មីនេះដែរ។
តោះ ចូលរួមស្តាប់ទាំងអស់គ្នាក្នុងវគ្គទីមួយនៃឆ្នាំ ២០២៤ នេះជាមួយនឹងរៀនរស់ផតខាស់។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Dec 27, 2023

វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។
តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត? តើមេរៀនអ្វីខ្លះដែលយើងទទួលបានពីជីវិត? តើនរណាខ្លះបានជួយយើងក្នុងគ្រាពិបាក? ហើយនរណាខ្លះទៀតដែលយើងបានជួយក្នុងឆ្នាំនេះ?
ការរំលឹក និងជាពិសេសសួរខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងឃើញនូវជីវិតយើងបានទូលំទូលាយជាមុន។ ពេលខ្លះ ដោយសារមានរឿងមិនល្អមួយចំនួនបានកើតឡើង យើងក៏គិតថាអ្វីគ្រប់យ៉ាងមិនល្អ រួមទាំងមើលរំលងនូវកុសលផលបុណ្យដែលយើងមានក្នុងឆ្នាំនេះ។ ដោយហេតុនោះ យើងចូលឆ្នាំថ្មីជាមួយនឹងកំហឹង ទុក្ខសោក និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលមិនមែនជាការចាប់ផ្តើមមួយដ៏ល្អឡើយ។
មុននឹងចូលឆ្នាំថ្មី ចូរឈប់បន្តិច ដោយឱ្យពេលមកខ្លួនឯងរំលឹកពីបទពិសោធន៍នៃជីវិតក្នុងឆ្នាំ ២០២៣ នេះ។ ដោយបែបនោះ យើងអាចបិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹមនិងអារម្មណ៍សប្បាយចិត្ត ដែលនឹងជាធនធានដ៏ល្អសម្រាប់ជំហានទី ១‌ យើងក្នុងឆ្នាម ២០២៤ ខាងមុខនេះ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Nov 29, 2023

ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អមួយនោះគឺ ការគិតច្រើនជារឿងប្រក្រតីនោះ។
ការដែលយើងនៅគិត បង្ហាញថាខួរក្បាលយើងនៅដើរ និងសតិយើងនៅមាន។ បញ្ហាមិនមែនជាចំនួននៃការគិត ប៉ុន្តែគោលដៅនៃការគិតវិញនោះទេ។ យើងក្លាយជាជនរងគ្រោះនៃការគិតច្រើនរបស់យើង ដោយសារតែយើងមិនចេះវិធីគិត។
កាលណាដែលយើងរៀនគិតបានល្អ ការគិតច្រើនវិញនោះទេដែលនឹងជួយធ្វើឱ្យជីវិតយើងកាន់តែប្រសើរ។ ជាជាង​បន្ទោសការគិតច្រើន ចាប់ផ្តើមមើលទៅលើសមត្ថភាពនៃការគិតរបស់យើងវិញ។ ដើម្បីយល់បន្ថែម តោះស្តាប់ទាំងអស់គ្នា។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Image

About

Rean Ruos Podcast is a Khmer podcast on Life Education that many schools forget to teach.

It aims help young people grow in their well-being, intellect, emotion management, happiness, critical-thinking, career progression, and growth mindsets, with its content powered by ancient philosophy, psychology and science.

Since its establishment on May 2021, it has had more than 40,000 listeners across platforms, and has been ranked #1 Education Podcast on Apple Podcasts in Cambodia.

Monyputhy Ly

Podcast Powered By Podbean

Version: 20240320