Wednesday Dec 27, 2023

បិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹម

វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។

តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត? តើមេរៀនអ្វីខ្លះដែលយើងទទួលបានពីជីវិត? តើនរណាខ្លះបានជួយយើងក្នុងគ្រាពិបាក? ហើយនរណាខ្លះទៀតដែលយើងបានជួយក្នុងឆ្នាំនេះ?

ការរំលឹក និងជាពិសេសសួរខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងឃើញនូវជីវិតយើងបានទូលំទូលាយជាមុន។ ពេលខ្លះ ដោយសារមានរឿងមិនល្អមួយចំនួនបានកើតឡើង យើងក៏គិតថាអ្វីគ្រប់យ៉ាងមិនល្អ រួមទាំងមើលរំលងនូវកុសលផលបុណ្យដែលយើងមានក្នុងឆ្នាំនេះ។ ដោយហេតុនោះ យើងចូលឆ្នាំថ្មីជាមួយនឹងកំហឹង ទុក្ខសោក និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលមិនមែនជាការចាប់ផ្តើមមួយដ៏ល្អឡើយ។

មុននឹងចូលឆ្នាំថ្មី ចូរឈប់បន្តិច ដោយឱ្យពេលមកខ្លួនឯងរំលឹកពីបទពិសោធន៍នៃជីវិតក្នុងឆ្នាំ ២០២៣ នេះ។ ដោយបែបនោះ យើងអាចបិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹមនិងអារម្មណ៍សប្បាយចិត្ត ដែលនឹងជាធនធានដ៏ល្អសម្រាប់ជំហានទី ១‌ យើងក្នុងឆ្នាម ២០២៤ ខាងមុខនេះ។

---

ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Comments (0)

To leave or reply to comments, please download free Podbean or

No Comments

Monyputhy Ly

Podcast Powered By Podbean

Version: 20240320