Rean Ruos Podcast

ចូលរួមជាមួយខ្ញុំបាទនៅក្នុង ”Rean Ruos Podcast” (រៀនរស់ផតខាស់) ក្នុងការចែករំលែកអំពីចំណេះដឹងជីវិត ដែលផ្អែកលេីទស្សនវិជ្ជា ចិត្តវិទ្យា និង វិទ្យាសាស្ត្រ ដែលទាក់ទងពីប្រធានបទជាច្រើនទាក់ទងដូចជា ភាពរីករាយ សុខភាព ចិត្តរឹងមាំ ផលិតភាព របៀបរៀន អាជីព...។ល។

Listen on:

  • Apple Podcasts
  • Podbean App
  • Spotify
  • Amazon Music
  • iHeartRadio
  • PlayerFM
  • Samsung
  • Podchaser
  • BoomPlay

Episodes

Wednesday Nov 22, 2023

បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន ហើយក៏អាចជាម៉ាស៊ីនសម្រាប់ការកំសាន្តដ៏គ្មានឈប់ឈរផងដែរ។
កាន់តែពិបាកនោះ យើងក៏អាចចុចលេងដោយមិនដឹងខ្លួនផងដែរ ដោយសារសកម្មភាពនេះបានក្លាយជាទម្លាប់បាត់ហើយ។ ទៅតាម Notification ដែលមិនចេះចប់ ការផ្តោតអារម្មណ៌យើងកាន់តែខ្លីទៅៗ ដែលជាកត្តាដែលយើងមានភាពពិបានក្នុងការសម្រេចកិច្ចការរបស់យើង។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាបការទាញយកការផ្តោតអារម្មណ៍របស់យើងមកវិញ និងចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដោយត្រឹមត្រូវ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Nov 15, 2023

ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន ព្រោះយេីងគ្រាន់តែអាចធ្វេីបាននូវអ្វីមួយដែលមានមនុស្សជាច្រេីនអាចធ្វេីបាន។ ដេីម្បីកសាងចំណុចពិសេស និងសមត្ថភាពដ៏មានតម្លៃមួយ យេីងត្រូវតែដាក់ចិត្តរៀនឱ្យបានលេីសពីអ្នកដទៃ និងជាពិសេសលេីចំណេះនិងជំនាញដែលមនុស្សជាច្រេីនបានមេីលរំលង។ តោះ ចូលរួមជាមួយខ្ញុំក្នុងវគ្គនេះនៃរៀនរស់ផតខាស់ សម្រាប់ការកសាងតម្លៃខ្លួនដ៏ពិសេសមួយ ដោយដាក់ចិត្តរៀនលេីសពីមនុស្សជុំវិញ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Nov 08, 2023

នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន យេីងត្រូវរៀនឱ្យសុីជម្រៅ។ ដោយបែងចែកចំណេះដឹងជា ៥ កំរិត យេីងអាចយកវាមកវិភាគនូវអ្វីដែលយេីងកំពុងរៀនបាន ដេីម្បីយល់ដឹងពីសមត្ថភាពរបស់យេីង និងជាពិសេសអ្វីដែលយេីងគួរធ្វេីបន្ទាប់ដេីម្បីលូតលាស់ទៅមុខមួយកំរិតបន្ថែមទៀត។ តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនឹងការយល់ដឹងថ្មីទាក់ទងពីចំណេះដឹង និងរបៀបកសាងវាឱ្យបានរឹងមាំ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Nov 01, 2023

ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង និងជាពិសេសមានគ្រោងច្បាស់លាស់ថាយេីងចង់ចំណាយពេលវេលាបែបណាសម្រាប់ពេលខាងមុខ។ តោះ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីគោលគំនិតដ៏មានតម្លៃមួយនេះទាក់ទងពីការគ្រប់គ្រងពេលវេលា និងរបៀបដែលវាអាចកែប្រែជីវិតប្រចាំថ្ងៃរបស់យេីង។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Friday Oct 27, 2023

នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើតបរិវេណមួយដែលលើកស្ទួយទម្លាប់ដែលយេីងចង់មាន ដែលនឹងជួយយេីងធ្វេីវាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង។ មិនថាអ្នកចង់មានការផ្តោតអារម្មណ៍ល្អជាងមុន ធ្វេីឱ្យសុខភាពខ្លួនប្រសេីរ ឬលូតលាស់ផ្នែកផ្សេងៗក្នុងជីវិតក៏ដោយ ការចេះកសាងទម្លាប់តាមរយៈការផ្លាស់ប្តូរបរិវេណជុំវិញរបស់អ្នកគឺជាវិធីសាស្រ្តមួយដែលអ្នកនឹងមិនចង់មេីលរំលងឡេីង។ តោះឥឡូវនេះ ចូលរួមស្តាប់ទាំងអស់គ្នា ហើយផ្លាស់ប្តូរជីវិតរបស់យេីង មួយដងមួយទម្លាប់។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Sep 27, 2023

នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ ការសហការការងារជាដេីម ដែលអាចជំរុញយេីងទោះបីជាចិត្តយេីងមិនចង់។ ការឆ្លេីយថា "ទេ" ក្លាយជាពាក្យមួយដែលពិបាកនិយាយមែនទែន។ ហេីយសម្រាប់យេីងមួយចំនួនទៀត សុរាក៏ក្លាយជាអ្វីមួយដែលយេីងមិនអាចរស់បាន បេីគ្មានវា។ 
ការចែករំលែកនេះនឹងបង្ហាញនូវការផ្លាស់ប្តូរមួយដែលខ្ញុំមានដោយការដកខ្លួនចេញពីសុរាបានមួយឆ្នាំ។ ផ្ទុយពីអ្វីដែលខ្ញុំធ្លាប់យល់ពីមុន ខ្ញុំបានយល់ដឹងថាភាពរីករាយ ការសហការ និង មិត្តភាពរបស់ខ្ញុំមិនអាស្រ័យលេីគ្រឿងស្រវឹងឡេីយ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់នូវសុខភាពល្អជាងមុន ការភ្ជាប់ទំនាក់ទំនងខ្លួនឯងកាន់តែស៊ីជម្រៅ និងទំនាក់ទំនងដែលមាំ។ តោះ ស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីការរស់នៅមួយដែលមិនមានសុរាជាតម្រូវការ ដេីម្បីរស់ជីវិតមួយដែលកាន់តែល្អ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Sep 20, 2023


វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់​។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។
ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ យេីងនឹងទាមទារពីខ្លួនឯងកាន់តែខ្លាំងក្នុងការចេះវាអោយឆ្អិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិកម្មនិងចំណាប់អារម្មណ៍របស់អ្នកស្តាប់ឬអ្នកអានរបស់យេីងនឹងបង្ហាញពីចំណុចខ្វះខាតដែលយេីងអាចសិក្សាបន្ថែមផងដែរ ដែលវាជាមេរៀនមួយដែលយេីងនឹងមិនអាចទទួលបាន បេីយេីងមិនបញ្ចេញវាចេញមកក្រៅទេ។ ដូចដែលមានអ្នកនិពន្ធម្នាក់បានលេីកឡេីងថា "បេីយេីងចង់ពូកែលេីអ្វីមួយ យេីងត្រូវបង្រៀនវា។" ដូចនេះ ស្តាប់និងយល់ដឹងបន្ថែមទាំងអស់គ្នា ដេីម្បីយល់ពីការបង្កេីនចំណេះខ្លួនដោយការចែករំលែកវាទៅមនុស្សជុំវិញ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Sep 13, 2023

វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បី​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។
តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន ដែលនឹងផ្តល់ជាផលដ៏ធំសម្រាប់អនាគតរបស់យេីង។ ចាំថា ជីវិតគឺជាដំណេីរដ៏វែង។ កុំធ្វេីអោយដំណេីរខ្លួនជាប់គាំង ដោយសារតែសម្ភារៈដែលខ្លួនមិនត្រូវការពិតមែន។ តោះ ស្តាប់ទាំងអស់គ្នា ដេីម្បីយល់បន្ថែមពីមេរៀននេះ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Sep 06, 2023

តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី ដេីម្បីធ្វេីអោយការចងចាំយេីងកាន់តែប្រសេីរសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយមិនអាស្រ័យទៅតាមការខំចាំដោយទន្ទេញ យេីងនឹងដឹងពីវិធីក្នុងការបង្កេីតការចងចាំមួយដ៏ច្បាស់នៃអ្វីៗដែលកេីតឡេីងក្នុងជីវិតយេីង និង ធ្វើអោយជីវិតរបស់យេីងកាន់តែសំបូរនូវអនុស្សាវរីយ៍ល្អៗសម្រាប់នឹករលឹក។
ជាជាងយល់ថាការចងចាំរបស់យេីងអាស្រ័យតែទៅតាមធម្មជាតិ វគ្គនេះនឹងបង្ហាញថាការចងចាំគឺជាជំនាញមួយដែលយេីងទាំងអស់គ្នាអាចបណ្តុះបណ្តាលបាន ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តត្រឹមត្រូវចំពោះការអភិវឌ្ឍន៍របស់វា។ យុទ្ធសាស្ត្រទាំងនេះនឹងមិនត្រឹមតែកាត់បន្ថយការភ្លេចភ្លាំងនៃព័ត៌មានសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពរីករាយរបស់យេីងដោយចេះរស់នៅឡេីងវិញនូវបទពិសោធន៍ចាស់ៗនៃជីវិតដែលយេីងចូលចិត្ត។ ការចងចាំយេីងហាក់បីដូចជាឧបករណ៍មួយដែលអាចបត់បែនបានទៅតាមការហ្វឹកហាត់របស់យេីង ដែលវារួចរាល់ជានិច្ចសម្រាប់យេីងក្នុងការសំលៀងវា។
តោះ ចាប់ផ្តើមដំណើរនៃការកសាងការចងចាំមួយដ៏ពូកែ និងបង្កេីតជីវិតមួយដែលពោរពេញទៅដោយអនុស្សាវរីយ៍ដែលផ្តល់នូវស្នាមញញឹមមកយេីង។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Wednesday Aug 30, 2023

ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ?
ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃ​នេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។
តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង និងជាពិសេសថាមពលក្នុងការគ្រប់គ្រងជីវិតយេីង។ តោះ ចូលរួមគិតទាំងអស់គ្នាអំពីសេរីភាពពិតក្នុងជីវិត និងចាប់ផ្តេីងបំបែកខ្សែច្រវ៉ាក់ដែលរារាំងយេីងក្នុងការធ្វេីខ្លួនយេីងជាមនុស្សម្នាក់ដែលយេីងចង់ក្លាយជាពិតមែន។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

Image

About

Rean Ruos Podcast is a Khmer podcast on Life Education that many schools forget to teach.

It aims help young people grow in their well-being, intellect, emotion management, happiness, critical-thinking, career progression, and growth mindsets, with its content powered by ancient philosophy, psychology and science.

Since its establishment on May 2021, it has had more than 40,000 listeners across platforms, and has been ranked #1 Education Podcast on Apple Podcasts in Cambodia.

Monyputhy Ly

Podcast Powered By Podbean

Version: 20240320