រៀនដើម្បីជីវិត
តើការសិក្សានៅសាលាតែមួយគត់គ្រប់គ្រាន់សម្រាប់ជីវិតយើងដែរឬទេ? ការអប់រំនេះពិតជាសំខាន់មែន ដោយបានផ្តល់នូវជំនាញវិជ្ជាជីវៈមួយដែលជួយយើងរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវិត ប៉ុន្តែខ្វះនូវការណែនាំពីជំនាញជីវិតដែលធ្វើឱ្យជីវិតយើងរស់រវើក។ ជាហេតុ យើងជាច្រើនអាចមានការងារល្អមែន តែខ្វះស្នាមញញឹមក្នុងជីវិត ហើយនេះហើយជាគម្លាតរវាងសាលានិងជីវិត។
គោលដៅនៃ រៀនរស់ ជាការជួយអ្នកបិទគម្លាតនេះ ដោយជួយអ្នកឱ្យមានអំណាចមកលើជីវិតខ្លួន ទៅតាមការភ្ជាប់ការរៀន ជាមួយនឹងជីវិតជាក់ស្តែងរបស់។ យើងជឿថាការរៀនជាដំណើរមួយជីវិត ដែលយើងត្រូវតែសម្របសកម្មភាពនេះជាមួយនឹងតម្រូវការជីវិតយើង ដូចនេះយើងអាចរស់ជីវិតមួយដែលពេញលេញបាន។
រៀនរស់ផ្តល់នូវវគ្គសិក្សាទៅលើជំនាញជីវិត ដែលចាំបាច់។ វគ្គសិក្សាទាំងនេះផ្តោតទៅលើការកសាងបញ្ញា ការចេះគិតត្រិះរិះ និងស្មារតីរឹងមាំដែលនឹងជួយអ្នកយកជ័យជំនះទៅលើឧបសគ្គ និងជាពិសេសសម្រេចក្តីសុបិនរបស់អ្នក។
រៀនរស់នឹងប្តេជ្ញាចិត្តក្នុងការជួយអ្នករស់ជាមួយនឹងគោលបំណងច្បាស់លាស់ ភាពស្រស់ស្រាយ និងការលូតលាស់មួយដ៏ប្រពៃ។ ចូលរួមជាមួយពួកយើងនៅក្នុងដំណើរនៃការរៀនសូត្រសម្រាប់ការជីវិត និងស្វែងយល់ពីលទ្ធភាពដែលគ្មានដែនកំណត់នៅក្នុងខ្លួនអ្នក។
វគ្គបណ្តុះបណ្តាល
នៅរៀនរស់ យើងជឿជាក់ទៅលើការសិក្សា ដោយរួបរួមជាមួយនឹងការអនុវត្ត និងការឆ្លុះបញ្ចាំង។ ខុសពីវគ្គសិក្សាទូទៅ យើងមានរួមនូវសកម្មភាព និងបទពិសោធជាច្រើនសម្រាប់សិស្សដែលនឹងជួយឱ្យគាត់បានឃើញលទ្ធផលក្នុងជីវិតខ្លួនបានភ្លាម។




សិក្សាផ្ទាល់
កម្មសិក្សានេះផ្តល់នូវបទពិសោធជាក់ស្តែង នៅក្នុងថ្នាក់ ដែលសិស្សអាចអនុវត្ត និងឆ្លុះបញ្ចាំងផ្ទាល់ៗតែម្តង។ មិនត្រឹមតែនឹងទទួលបានមេរៀន សិស្សក៏មាននូវគតិបណ្ឌិត ដែលចេញពីបទពិសោធទាំងនោះផងដែរ។
សិក្សាអនឡាញ
កម្មវិធីអនឡាញផ្តល់នូវមេរៀន និងលំហាត់សម្រាប់សិស្សសិក្សាទៅតាមពេលទំនេររបស់ខ្លួន។ ក្នុងនោះ យើងក៏ផ្តល់ជាសហគមន៍ជាមួយនឹងសិស្សនានាក្នុង Telegram សម្រាប់សំណួរចម្លើយ ការចែករំលែក និងទំនាក់ទំនងនានា។
ឥទ្ធិពលនៃរៀនរស់
Explore life skills for a successful and fulfilling future.