ម្ចាស់ការជាខ្លួនឯង
បណ្តុះភាពជឿជាក់ ភាពរឹងមាំ និងភាពឯករាជ្យ
ទៅតាមការសិក្សាទៅលើខ្លួនឯង
និងជំនាញចាំបាច់សម្រាប់ជីវិត។
រៀនដើម្បីជីវិត
តើការសិក្សានៅសាលាតែមួយគត់គ្រប់គ្រាន់សម្រាប់ជីវិតយើងដែរឬទេ? ការអប់រំនេះពិតជាសំខាន់មែន ដោយបានផ្តល់នូវជំនាញវិជ្ជាជីវៈមួយដែលជួយយើងរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវិត ប៉ុន្តែខ្វះនូវការណែនាំពីជំនាញជីវិតដែលធ្វើឱ្យជីវិតយើងរស់រវើក។ ជាហេតុ យើងជាច្រើនអាចមានការងារល្អមែន តែខ្វះស្នាមញញឹមក្នុងជីវិត ហើយនេះហើយជាគម្លាតរវាងសាលានិងជីវិត។
គោលដៅនៃ រៀនរស់ ជាការជួយអ្នកបិទគម្លាតនេះ ដោយជួយអ្នកឱ្យមានអំណាចមកលើជីវិតខ្លួន ទៅតាមការភ្ជាប់ការរៀន ជាមួយនឹងជីវិតជាក់ស្តែងរបស់។ យើងជឿថាការរៀនជាដំណើរមួយជីវិត ដែលយើងត្រូវតែសម្របសកម្មភាពនេះជាមួយនឹងតម្រូវការជីវិតយើង ដូចនេះយើងអាចរស់ជីវិតមួយដែលពេញលេញបាន។
រៀនរស់ផ្តល់នូវវគ្គសិក្សាទៅលើជំនាញជីវិត ដែលចាំបាច់។ វគ្គសិក្សាទាំងនេះផ្តោតទៅលើការកសាងបញ្ញា ការចេះគិតត្រិះរិះ និងស្មារតីរឹងមាំដែលនឹងជួយអ្នកយកជ័យជំនះទៅលើឧបសគ្គ និងជាពិសេសសម្រេចក្តីសុបិនរបស់អ្នក។
រៀនរស់នឹងប្តេជ្ញាចិត្តក្នុងការជួយអ្នករស់ជាមួយនឹងគោលបំណងច្បាស់លាស់ ភាពស្រស់ស្រាយ និងការលូតលាស់មួយដ៏ប្រពៃ។ ចូលរួមជាមួយពួកយើងនៅក្នុងដំណើរនៃការរៀនសូត្រសម្រាប់ការជីវិត និងស្វែងយល់ពីលទ្ធភាពដែលគ្មានដែនកំណត់នៅក្នុងខ្លួនអ្នក។
វគ្គបណ្តុះបណ្តាល
នៅរៀនរស់ យើងជឿជាក់ទៅលើការសិក្សា ដោយរួបរួមជាមួយនឹងការអនុវត្ត និងការឆ្លុះបញ្ចាំង។ ខុសពីវគ្គសិក្សាទូទៅ យើងមានរួមនូវសកម្មភាព និងបទពិសោធជាច្រើនសម្រាប់សិស្សដែលនឹងជួយឱ្យគាត់បានឃើញលទ្ធផលក្នុងជីវិតខ្លួនបានភ្លាម។




សិក្សាផ្ទាល់
កម្មសិក្សានេះផ្តល់នូវបទពិសោធជាក់ស្តែង នៅក្នុងថ្នាក់ ដែលសិស្សអាចអនុវត្ត និងឆ្លុះបញ្ចាំងផ្ទាល់ៗតែម្តង។ មិនត្រឹមតែនឹងទទួលបានមេរៀន សិស្សក៏មាននូវគតិបណ្ឌិត ដែលចេញពីបទពិសោធទាំងនោះផងដែរ។
សិក្សាអនឡាញ
កម្មវិធីអនឡាញផ្តល់នូវមេរៀន និងលំហាត់សម្រាប់សិស្សសិក្សាទៅតាមពេលទំនេររបស់ខ្លួន។ ក្នុងនោះ យើងក៏ផ្តល់ជាសហគមន៍ជាមួយនឹងសិស្សនានាក្នុង Telegram សម្រាប់សំណួរចម្លើយ ការចែករំលែក និងទំនាក់ទំនងនានា។
វគ្គសិក្សាអនឡាញ
ខាងក្រោមជាកម្មវិធីអនឡាញ ដែលផលិតឡើងដោយរៀនរស់


សិក្សាទស្សនវិជ្ជា Stoicism ដែលជាបច្ចេកទេស ដ៏មានប្រសិទ្ធភាពមួយ ក្នុងការកសាងសតិរឹងមាំ និងបង្កើតសន្តិភាពក្នុងចិត្ត


សិក្សាពីបច្ចេកទេសនៃការអានត្រឹមត្រូវ ដែលនឹងជួយឱ្យយើងអានបានលឿន ចងចាំបានល្អ និងគិតត្រឹះរិះបានជ្រៅជ្រះ
សេវាកម្មបង្វឹក
យើងមានជាសេវាកម្មបង្វឹក ដែលយើងរចនាវគ្គសិក្សាសម្រាប់សាលា ក្រុមការងារ និងបុគ្គល ទៅតាមតម្រូវការនៃការលូតលាស់ ទាក់ទងពីជំនាញជីវិត